#ខេត្តកំពង់ធំ
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
វគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកផ្សព្វផ្សាយព័ត៌មានចល័តថ្នាក់ឃុំសង្កាត់ (CMAWs) អំពីការផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទង និងការសម្របសម្រួល ក្រោមអធិបតីភាពលោក គាំ សុគន្ធ តំណាងអង្គភាពគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន២ លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ជាង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាបប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រដោយគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន២ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣២នាក់ ស្រី ១៦នាក់ ។
ទិសដៅ/លទ្ធផលរំពឹងទុកចំបងៗគឺ៖
១.វិធីសាស្រ្តនៃការផ្សព្វផ្សាយកសិកម្ម (រួមទាំងការយល់ដឹងអំពី គោលនយោបាយផ្សព្វផ្សាយកសិកម្មរបស់កម្ពុជា)
២.របៀបនៃការប្រាស្រ័យទាក់ទង និង ការសម្របសម្រួល
៣.ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកសិកម្ម និងទីផ្សារតាមអនឡាញ
៤.ភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍបុគ្គល
៥.សកម្មភាពគាំទ្រចំបងៗ របស់គម្រោងដល់ក្រុមកសិករ។