ទិវាស្រែស្ដីពី ការផ្សព្វផ្សាយផលិតកម្មគ្រាប់ពូជស្រូវក្រអូប
ចេញ​ផ្សាយ ២៣ មករា ២០២០
445

#ខេត្តកំពង់ធំ

ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០

ទិវាស្រែស្ដីពី "ការផ្សព្វផ្សាយផលិតកម្មគ្រាប់ពូជស្រូវក្រអូប"​ ក្រោមអធិបតីភាពលោក អោម ពេជ្រ ប្រធានសម្របសម្រួលគម្រោង នៃអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ឈិត ស៊ីថា ទីប្រឹក្សាជាតិសម្រាប់កម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ។ ទិវាស្រែនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ បង្កើត និងបង្កើនទំនាក់ទំនងរវាងបុគ្គលពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជាពិសេសគឺផ្តោតទៅលើអ្នកផលិតគ្រាប់ពូជស្រូវ និងអ្នកនាំចេញអង្ករ ដែលត្រូវបានរៀបចំឡើងនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានសមាសភាពចូលរួមដូចជា៖

- មន្រ្តីជាគ្រូបង្គោលដែលទទួលបានការបណញដុះបណ្ដាលស្ដីពីផលិតកកម្មគ្រាប់ពូជស្រូវ

- មន្ត្រីជំនាញក្សេត្រសាស្ត្រ ផ្សព្វផ្សាយកសិកម្ម និងសហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

- ប្រធាន និងមន្ត្រីស្ថានីយកសិកម្មក្រោមឳវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

- តំណាងគម្រោងដែលមានសកម្មភាពពាក់ព័ន្ធនឹងផលិតកម្មគ្រាប់ពូជស្រូវ

- អាជីវករផ្គត់ផ្គង់ធាតុចូលកសិកម្មក្នុងខេត្ត

- តំណាងរោងម៉ាស៊ីនក្នុងខេត្ត

- ក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា មេភូមិ អនុភូមិ និងកសិករក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា

 

ចំនួនអ្នកចូលទស្សនា
Flag Counter