សិក្ខាសាលាឆ្លុះបញ្ចាំងការងារសហគមន៍កសិកម្មខេត្តកំពង់ធំ ប្រចាំឆ្នាំ២០១៩ និងលើកផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ មករា ២០២០
371

#ខេត្តកំពង់ធំ

នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរួមសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍ក្នុងខេត្ត និងរដ្ឋបាលសាលាខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការងារសហគមន៍កសិកម្មខេត្តកំពង់ធំ ប្រចាំឆ្នាំ២០១៩ និងលើកផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ (អាគារ B) ដែលមានអ្នកចូលរួមអញ្ជើញមកពីអង្គការដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន រោងម៉ាស៊ីនកិនស្រូវ ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ អ្នកប្រមូលទិញ និងសហគមន៍កសិកម្មទូទាំងខេត្តកំពង់ធំដែលមានអ្នកចូលរួមអញ្ជើញមកពីអង្គការដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន រោងម៉ាស៊ីនកិនស្រូវ ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ អ្នកប្រមូលទិញ និងសហគមន៍កសិកម្មទូទាំងខេត្តកំពង់ធំសរុបចំនួន១៧១នាក់ ស្រី៥៨នាក់ ។

អង្គការដៃគូរអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនដែលគាំទ្រសិក្ខាសាលានេះរួមមាន អង្គការ AFD អង្គការ OXFAM កម្មវិធី ASPIRE អង្គការ HEIFER កម្មវិធី REDD អង្គការ GIZ អង្គការ FAEC អង្គការDPA អង្គការ NAS អង្គការKundamlay អង្គការCaritas Cambodia អង្គការCOFAP  អង្គការWorld Vision អង្គការCoDec  និងក្រុមហ៊ុនស្តារ សាន់សាញ ខូ អិលធីឌី ។

គោលបំណងនៃអង្គសិក្ខាសាលាមាន៖

- ឆ្លុះបញ្ជាំងលទ្ធផលសម្រេចបានសហគមន៍កសិកម្មប្រចាំឆ្នាំ២០១៩

- ធ្វើការចែករំលែករៀនសូត្រពីការប្រតិបត្តិល្អ របស់សហគមន៍ ពីគ្នាទៅវិញទៅមកស្វែងយល់ពីធនធាន បញ្ហា តម្រូវការ និងទិសដៅទៅមុខ ក្នុងការគំាទ្រដល់អាជីវកម្មរបស់សហគមន៍កសិកម្មអោយទទួលបានជោគជ័យ

- កំណត់ផែនការសកម្មភាពរួមសម្រាប់សហគមន៍កសិកម្មទូទាំងខេត្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter