#ខេត្តកំពង់ធំ
ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានការគាំទ្រដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវគ្គបណ្ដុះបណ្ដាលស្ដីពី វិធីសាស្រ្តផ្សព្វផ្សាយដោយប្រើប្រព័ន្ធព័ត៌មានវិទ្យា ដល់មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីការិយាល័យកសិកម្មស្រុកក្រុង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ហេង ជូឡុង ប្រធានការិយាល័យប្រព័ន្ធសេវាព័ត៌មានវិទ្យាកសិកម្ម នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមសរុប ២០នាក់ ស្រី០៥ នាក់ ។