#ខេត្តកំពង់ធំ
ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានអ្នកចូលរួមសរុប ២៣នាក់ស្រី ០៣នាក់ ដែលមានសមាសភាពដូចជា៖
លោក លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ
- លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ
- លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ
- លោក លោកស្រីប្រធាន ឬអនុប្រធានការិយាល័យកសិកម្មក្រុងស្រុក គ្រប់ស្រុក
- លោក លោកស្រីមន្ត្រីរាជការតំណាងការិយាល័យចំណុះមន្ទីរ ការិយាល័យកសិកម្មក្រុង ស្រុក ។
កិច្ចប្រជុំផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តតាមវិស័យជំនាញផ្សេងៗក្នុងខែកន្លងមកដូចជា៖
- ការងារបង្ករបង្កើនផលតាមបណ្តាក្រុង ស្រុកទាំង០៩
- ការងារផលិតកម្ម និងបសុព្យាបាល
- ការងារនីតិកម្មកសិកម្ម
- ការងារវិស័យព្រៃឈើ
- ការងារវិស័យជលផល
- និងបញ្ហាប្រឈមផ្សេងៗ ។