#ខេត្តកំពង់ធំ
ថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០
ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ រួមមាន.លោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ.លោក ប៉ៅ ម៉េងហុង មន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍សហគមន៍នេសាទ និង អភិរក្ស.លោក ឌិន ផល្លា មន្ត្រីទទួលបន្ទុកកិច្ចការដែននេសាទ និងលោក ស៊ិន សុភី នាយរងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមកិច្ចប្រជុំក្រុមបច្ចេកទេសថ្នាក់ឃុំ ពិភាក្សាពីកាបោះបង្គោលការពារព្រែកទាំង៥ និងដាក់ជម្រកសប្បនិម្មិតក្នុងកន្លែង អភិរក្សឡូតិ៍លេខ២ អ្នកចូលរួម២៣នាក់ ស្រី០១នាក់ ។ កិច្ចប្រជុំនេះឧបត្ថម្ភថវិកាដោយអង្គការ FACT