កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការអង្កេតតាមដានជំងឺផ្ដាសាយបក្សីនៅតាមទីផ្សារលក់បក្សីរស់
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២០
232

#ខេត្តកំពង់ធំ

ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការអង្កេតតាមដានជំងឺផ្ដាសាយបក្សីនៅតាមទីផ្សារលក់បក្សីរស់ ដល់កសិករចិញ្ចឹមបក្សី អាជីវករពិឃាដសត្វបក្សី និងអាជីវករ ទិញលក់ ដឹកជញ្ជូនសត្វបក្សី ក្រោមអញ្ចើញជាអធិបតីភាព លោកបណ្ឌិតទុំ សុន្ធីរ៉ា នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានសិក្ខាកាមចូលរួមចំនួន៦៤នាក់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter