វគ្គបណ្ដុះបណ្ដាលស្ដីពី បែបបទរដ្ឋបាលនៃការគ្រប់គ្រងកន្លែងនេសាទសហគមន៍
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២០
269

#ខេត្តកំពង់ធំ

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការណ៍ជាមួយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី បែបបទរដ្ឋបាលនៃការគ្រប់គ្រងកន្លែងនេសាទសហគមន៍ ដល់លោកមេឃុំបារាយណ៍ មេភូមិពាក់ព័ន្ធ គណៈកម្មការ និងសមាជិកសហគន៍នៅសហគមន៍នេសាទអភិវឌ្ឍន៍ព្រែកកំពង់ចាម ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី០៣នាក់ ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ដើម្បីឱ្យប្រជាពលរដ្ឋចេះធ្វើរបាយការណ៍ កំណត់ហេតុ និងចេះដោះស្រាយបញ្ហានៅក្នុងកន្លែងនេសាទសហគមន៍ និងពង្រឹងសមត្ថភាពគណៈកម្មការឱ្យបានល្អប្រសើរ ដើម្បីចូលរួមគ្រប់គ្រងធនធានជលផលក្នុងតំបន់ទឹកសាប ដើម្បីកាត់បន្ថយភាពក្រីក្រ និងមាននិរន្តរភាព ចីរភាព ប្រកបដោយសមធម៌ ។

ចំនួនអ្នកចូលទស្សនា
Flag Counter