#ខេត្តកំពង់ធំ
ថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំ សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានរៀបចំសិក្ខាសាលាស្ដីពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញសម្រាប់ផ្គត់ផ្គង់ផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាប ។
សិក្ខាសាលានេះប្រព្រឹត្តនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព លោក កាន់ សាឡន អនុប្រធានមន្ទីរ និងតំណាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលមានការចូលរួមផងដែរពីរ សមាជិក តំណាងអង្គការជាតិ អន្តរជាតិ នានា មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធដែលធ្វើការក្នុងវិស័យកសិកម្មក្នុងខេត្ត សរុបចំនួន ៨០ នាក់។