លោកប្រធានមន្ទីរចុះពិនិត្យមើលតម្លៃស្រូវ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២០
499

#ខេត្តកំពង់ធំ

ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំ និងសហការី បានចុះពិនិត្យមើលតម្លៃទីផ្សារស្រូវ របស់បងប្អូនប្រជាកសិករ នៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ។ លោកបានកត់សម្គាល់ឃើញថា ស្រូវ OM 5451 ស្ងួតមានតម្លៃ 810- 820រៀល/គីឡូក្រាម ហើយបងប្អូនប្រជាកសិករមានភាពសប្បាយរីករាយក្រៃលែង ដោយតម្លៃស្រូវមានភាពល្អប្រសើរ។ ទោះជាយ៉ាងនេះក្តី លោកប្រធានមន្ទីរក៏បាន ជម្រុញ ណែនាំអោយកសិករ ចងក្រងជាបន្តុំ រឺសហគមន៍ ធ្វើផលិតកម្មតាមកិច្ចសន្យា ដោយមានការធានាអំពីតម្លៃ បរិមាណ និងគុណភាពផលិតផល ព្រមទាំងលក្ខខណ្ឌផ្សេងៗទៀត ដែលមានការព្រមព្រៀងគ្នាមុនផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter