#ខេត្តកំពង់ធំ
ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនាឆ្នាំ២០២០
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុនកៅស៊ូវៀតណាមនៅក្នុងខេត្តកំពង់ធំ (តំបន់១) ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម តាក់ ស៊ុនហាញ តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា និងឯកឧត្តម បុិច សុវណ្ណូ អគ្គនាយករង អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ។