ពីធីប្រកាសចូលកាន់មុខដំណែងប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ចេញ​ផ្សាយ ០៣ មីនា ២០២០
222

#ខេត្តកំពង់ធំ

ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងអនុប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ធំ ក្នុងនោះមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំក៏ត្រូវបានតែងតាំងជាប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរផងដែរ ដែលមានប្រធានការិយាល័យរដ្ឋបាល បុគ្គលិក មួយរូប និងអនុប្រធានការិយាល័យចំណុះមន្ទីរចំនួន ០៩រូប និងមានការផ្លាស់ប្ដូរទីកន្លែងធ្វើការរបស់ប្រធាន និងអនុប្រធានការិយាល័យចំនួន បីរូបផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter