ទិវានារីអន្តរជាតិ ៨មីនា នៅសាលាខេត្តកំពង់ធំ
ចេញ​ផ្សាយ ០៦ មីនា ២០២០
252

#ខេត្តកំពង់ធំ

ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ និងលោកស្រី ដឹកនាំមន្ត្រីរាជការក្រោមឱវាទ បានចូលរួមអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ " នៅរដ្ឋបាលខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាន៍ណែនាំដល់មន្ទីរ អង្គភាព ជុំវិញខេត្តឱ្យលើកកម្ពស់នារី ដោយលើកទឹកចិត្តតាំងតាំងនារីក្នុងតួនាទី ភារកិច្ច ប្រសិនបើស្រ្តីមានសមត្ថភាព ប្រហាក់ប្រហែល ឬក្រោមបុរសតិចតួច គួរតែផ្ដល់អតិភាពតែងតាំងនារី ឱ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter