#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃចន្ទ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពិឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ចាការកងកម្លាំងទាំងបីខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល ~ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុក កងកម្លាំងក្រុងស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំជាច្រើនរូប ។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំលោកអនុប្រធានមន្ទីរ និងលោកនាយខណ្ឌទាំងពីរ អញ្ជើញចូលរួមក្នុងពិធីនេះ ហើយក្នុងនោះមន្ទីរក៏បានរៀបចំការតាំងពិព័រណ សមិទ្ធិផល ផលិតផលកសិកម្មផងដែរ ។