#ខេត្តកំពង់ធំ
នាថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ លោក ស៊ីវ ឈឿន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចូលរួមសម្របសម្រួលមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មគោលជំនោរកសិករ ស្ថិតនៅក្នុងភូមិកំពង់លុក ឃុំគោលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ៦៨ នាក់ក្នុងនោះស្រី ៤៨ នាក់ ។