#ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការី បានចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមជ្រូកយកសាច់ និងចិញ្ចឹមមាន់យកសាច់ ឈ្មោះ ងី គឹមពៅ នៅភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ម្ចាស់កសិដ្ឋានបានអោយដឹងថា កសិដ្ឋានរបស់លោកបានដំណើរការ ៤ឆ្នាំមកហើយ ក្រោមការគាំទ្រ និងសម្របសម្រួលពីមន្ទីរកសិកម្មកម្ម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកបានចាប់ដៃគូមួយក្រុមហ៊ុន CP ក្នុងការចិញ្ចឹមជ្រូកយកសាច់ និងចិញ្ចឹមមាន់យកសាច់ ហើយដែលបានផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅក្រៅខេត្តផងដែរ ។ក្នុងពេលបច្ចប្បន្នចិញ្ចឹមជ្រូកចំនួន ៦រោង សរុបជ្រូក ៤ ៥០០ក្បាល និងមាន់ ចំនួន៦រោង សរុប៧២ ០០០ក្បាល។
លោកប្រធានមន្ទីរបានលើកទឹកចិត្ត និងជំរុញឲ្យម្ចាស់កសិដ្ឋានខិតខំបន្ថែមទៀត លោកក៏គាំទ្រឱ្យកសិករទាំងអស់ចេះស្វែងរក និងសហការជាមួយក្រុមហ៊ុនដៃគូរ ក្នុងការបង្កើនការផលិតផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីខាងក្រៅ ហើយម្យ៉ាងទៀតក៏បានជួយរួមចំណែកបង្កើតកាងាររដល់ប្រជាពលរដ្ឋក្នុងស្រុកកាត់បន្ថយការចំណាកស្រុក លោកក៏បានបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរងចាំគាំទ្រ និងសហការណ៍ជានិច្ច ។