លោក​ ប៉ែន​ វណ្ណរិទ្ធ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ធំ​ និងសហការី បានចុះពិនិត្យតាមដាន និងវាយតម្លៃ ស្ថានភាពបង្ករបង្កើនផលស្រូវដើមរដូវវស្
ចេញ​ផ្សាយ ២៩ មេសា ២០២០
406

#ខេត្តកំពង់ធំ

នាព្រឹកថ្ងៃពុធ​ ៨កេីត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស.​២៥៦៣​ ត្រូវនឹងថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២០ លោក​ ប៉ែន​ វណ្ណរិទ្ធ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ធំ​ និងលោកប្រធានការិយាល័យក្សេត្រសាស្រ្ត​ និងផលិតភាព​កសិកម្ម ព្រមទាំងសហការី បានចុះពិនិត្យតាមដាន និងវាយតម្លៃ ស្ថានភាពបង្ករបង្កើនផលស្រូវដើមរដូវវស្សា ព្រមទាំងសំណេះសំណាលជាមួយកសិករ នៅភូមិព្រែកស្បូវ​ សង្កាត់អូរកន្ធរ​ ក្រុងស្ទឹងសែន​ ។

លោកប្រធានមន្ទីរបានណែនាំបន្ថែមដល់កសិករពីបច្ចេកទេសកៀពង្រាបដី​ ការជ្រេីសរេីសពូជ​ និងការថែទាំដំណាំស្រូវ ។ លោកប្រធានក៏បានណែនាំឱ្យកសិករចេះស្វែងរកទីផ្សារផងដែរ ដោយលោកប្រធានបានណែនាំ និងជំរុញឲ្យកសិករចេះចងក្រងជាបណ្ដុំ និងធ្វើផលិតកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវតម្លៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter