#ខេត្តកំពង់ធំ
ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមកាងារ មានលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្រ្តីរដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងស្នើសុំជួសជុលប្រឡាយ និងអាងទឹកចាស់ ដែលមានស្រាប់ ស្ថិតក្នុងតំបន់បាយដាំ បឹងមូល និងខាងលិចបឹងមូល ក្នុងភូមិសាស្រ្ត ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។