#ខេត្តកំពង់ធំ
ថ្ងៃព្រហស្បតិ៍ ៩កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោក កាន់ សាឡន អនុប្រធានមន្ទីរ តំណាងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមកាងារ ចូលរួមសម្របសម្រួលជួនក្រុមការងារថ្នាក់ជាតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការរៀបចំគម្រោង AVIP កែលំអផ្លូវជនបទប្រវែង ១២,៤០ គម ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីចរាចរណ៍ផលិតផលកសិកម្ម ដូចជា ដំឡូងមី ស្វាយចន្ទីរ ស្វាយកែវរមៀត និង បន្លែ ទៅកាន់ទីផ្សារ ។