#ខេត្តកំពង់ធំ
ថ្ងៃសុក្រ ១០កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សុក ហៃ អភិបាលរង នៃអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចូលរួមដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច នុភាព សុភី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។