#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្តីពី ការធ្វើផែនការ ការចុះកិច្ចសន្យាអាជីវកម្ម និងការចុះសិក្សាតម្រូវការទីផ្សារ ក្រោមអធិបតីភាព លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត ដែលមានការចូលរួមពីលោក លោកស្រី ក្រុមការងារងារអនុវត្តន៍ អនុកម្មវីធី សរុបចំនួន២៤នាក់ ស្រី០៥នាក់ ។