#ខេត្តកំពង់ធំ
នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សុក ហៃ អភិបាលរង នៃអភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងាររួមមាន លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោកប្រធានការិយាល័យកសិឧស្សាហកម្ម និងមន្រ្តីជំនាញ ចុះដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច នុភាព សុភី នៅឃុំក្រយា ស្រុកសន្ទុក ដែលទទួលបានដំណោះស្រាយដោយប្រជាពលរដ្ឋបានចូលរួមសហការទទួលយកដីតាមគោលការណ៍ដែលបានព្រមព្រៀងកន្លងមក ។