លោក ឈ បៀងគង់ អនុប្រធានមន្ទីរចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់កសិករ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
ចេញ​ផ្សាយ ០៥ ឧសភា ២០២០
476

#ខេត្តកំពង់ធំ

នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ លោក ឈ បៀងគង់ អនុប្រធានមន្ទីរចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់កសិករ និងសំណេះសំណាលជាមួយកសិករ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។

លោកពិនិត្យឃើញថាស្ថានភាពការងារបង្ករបង្កើនផលរបស់កសិករមានដូចជា៖

  • ផលិតកម្មស្រូវវស្សាកសិករទើបតែភ្ជួរដីលើកទីមួយ (ភ្ជួរផ្អាប់ដី)
  • ផលិតកម្មស្រូវឡើងទឹកស្រូវនៅក្នុងដំណាក់កាលសំណាប កសិករប្រើប្រាស់ប្រភពទឹកស្រោចស្រពធម្មជាតិ (ពឹងផ្អែកលើទឹកភ្លៀង)
  • នៅដំណាក់កាលដែលស្រូវត្រូវការដាក់ជី មានការខ្វះខាតទឹក 
  • ផលិតកម្មដំណាំពោត ប្រើប្រាស់ទឹកស្ទឹងជាប្រភពស្រោចស្រព ។

លោកក៏បានណែនាំបន្ថែមដល់កសិករពីការជ្រេីសរេីសពូជ​ និងការថែទាំដំណាំ ។ លោកប្រធានក៏បានណែនាំឱ្យកសិករចេះចងក្រងជាបណ្ដុំ និងធ្វើផលិតកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវតម្លៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter