#ខេត្តកំពង់ធំ
ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយ នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Young Development Research Consultant Firm រៀបចំកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្ត ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព លោក កាន់ សាឡន អនុប្រធានមន្ទីរ តំណាងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
កម្មវិធីនេះដែរប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្មខេត្ត ដែលមានការអញ្ចើញចូលរួមពី លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌ និងលោក លោកស្រី ការិយាល័យចំណុះមន្ទីរទាំងអស់ ព្រមទាំងលោកទីប្រឹក្សាអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមហ៊ុន Young Development Research Consultant Firm ផងដែរ។