វគ្គបណ្តុះបណ្តាលស្តីពី ការកែច្នៃគ្រាប់ស្វាយចន្ទី និងពិធីចុះកិច្ចសន្យារវាងសហគមន៍ ជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
482

#ខេត្តកំពង់ធំ

លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE ថ្នាក់ខេត្ត បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីបើក និងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការកែច្នៃគ្រាប់ស្វាយចន្ទី ដល់សហគមន៍គោលដៅចំនួន ០៥ក្នុងខេត្តកំពង់ធំ ដែលរៀបចំដោយអង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) សហការជាមួយកម្មវិធី ASPIRE ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ០៣ថ្ងៃ ចាបពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០ ប្រព្រឹត្តនៅសហគមន៍កសិកម្មភ្នំសន្ទុក ស្ថិតភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប ២៧នាក់ ស្រី ០៧នាក់ ។

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ ក៏មានពិធីចុះកិច្ចសន្យារវាងសហគមន៍ទាំង ០៥ រួមាន សហគមន៍កសិកម្មភ្នំសន្ទុក សហគមន៍កសិកម្មក្រយាសាមគ្គី សហគមន៍កសិកម្មសាលាវិស័យ សហគមន៍កសិកម្មម្រាកថ្មីដីភូមិសាមគ្គី និងសហគមន៍ត្បូងក្រពើស្ទឹងសែន ជាមួយអ្នកផ្គត់ផ្គង់ធាតុចូល ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter