#ខេត្តកំពង់ធំ
សង្ខេបរបាយការណ៍សកម្មភាពប្រចាំថ្ងៃ សុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
I.ការងារការិយាល័យកសិកម្មស្រុកស្ទោង
- លោក កាំង សុផាន់ណា ប្រធានការិយាល័យ ចូលរួមប្រជុំសិក្សាតម្រូវការទីផ្សារបណ្តុំអាជីវកម្មស្រូវនៅឃុំបន្ទាយស្ទោង កម្មវិធី ASPIRE។
- លោក ម៉ែន រ៉ា អនុប្រធានការិយាល័យ ចុះត្រួតពិនិត្យការសាងសង់ទ្រង់ទាការប៉ា នៅភូមិបន្តំលិចឃុំរុងរឿង គម្រោងT.SSD-AF2។
- លោកអនុប្រធានការិយាល័យចុះត្រួតពិនិត្យកន្លែងកែច្នៃត្រីងៀតនៅឃុំកំពង់ចិនត្បូង និងឃុំទ្រា។
- ការងារផលិតកម្ម និងបសុព្យាបាល ចុះត្រួតពិនិត្យអនាម័យសត្វ នៅសត្វឃាតដ្ឋានឃុំកំពង់ចិនជើង។
II.ការងារការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
- មន្ត្រីសហការគម្រោង Rice-SDP ចុះទៅបណ្តុះបណ្តាលដល់កសិករ ស្តីពីការកៀរពង្រាបដី ការគ្រប់គ្រងជីជាតិដី និងការប្រើប្រាស់ថ្នាំពុលកសិកម្មលើដំណាំស្រូវ នៅភូមិ កញរសាំង ឃុំត្រពាំងឬស្សី និងភូមិ ជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ -
III.ការងារខណ្ឌរដ្ឋបាលព្រៃឈើ
- នាយរងខណ្ឌ០១រូប លោក ហុង សេងហាក់ ប្រធានការិយាល័យកសិឧស្សាហកម្ម មន្រ្តីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សង្កាត់រដ្ឋព្រៃឈើក្រយា សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង និងសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ បន្តចុះដោះស្រាយដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច នុភាព សុភី នៅឃុំក្រយា ស្រុកសន្ទុក ដឹកនាំដោយ ឯកឧត្តម សុក ហៃ អភិបាលរងខេត្ត ។
- សង្កាត់រដ្ឋបាលព្រៃឈើទំរីង រួមជាមួយក្រុមអនុវត្តគម្រោងរ៉េដបូក និងកម្លាំងសហគមន៍ព្រៃអូរក្រញូង ចុះល្បាតព្រៃ ចាប់ដកហូតបានម៉ាស៊ីនរណារយន្តចំនួន ០១គ្រឿង នៅក្នុងព្រៃសហគមន៍ព្រៃអូរក្រញូង ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ហើយវត្ថុតាងរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើទំរីង។
IV.ការងារផ្សេងៗ
- លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ អមដំណើរឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ចុះពិនិត្យទីតាំងស្នើសុំដាក់គ្រឿងចក្រ ដើម្បីស្តារប្រព័ន្ធប្រឡាយទឹកចំនួន ០២ខ្សែរ ដោយទីតាំងទី១ មានប្រវែង ៦.៣៤៦ម៉ែត្រ ស្ថិតក្នុងភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ និងទីតាំងទី២ មានប្រវែង១.២៤០ម៉ែត្រ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
- លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE និងក្រុមការងារកម្មវិធី ASPIRE បានរៀបចំបិទវគ្គបណ្តុះបណ្តាល ស្តីពីការកែច្នៃគ្រាប់ស្វាយចន្ទី និងចុះកិច្ចសន្យារវាងសហគមន៍ទាំង៥ គឺ (សហគមន៍កសិកម្មភ្នំសន្ទុក សហគមន៍កសិកម្មក្រយាសាមគ្គី សហគមន៍កសិកម្មសាលាវិស័យ សហគមន៍កសិកម្មម្រាកថ្មីដីភូមិសាមគ្គី និងសហគមន៍ត្បូងក្រពើស្ទឹងសែន) ជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិម្ម ដែលរៀបចំដោយអង្គការ AFD សហការជាមួយកម្មវិធី ASPIRE ដែលមានអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រីចំនួន ០៧នាក់។