លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ចុះធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីព្រៃឈើ និងសិទ្ធិអាស្រ័យផលក្នុងដីសហគមន៍ព្រៃឈើវាលអូរក្
ចេញ​ផ្សាយ ១២ ឧសភា ២០២០
333

#ខេត្តកំពង់ធំ

នាថ្ងៃ ចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រយា ចុះធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីព្រៃឈើ និងសិទ្ធិអាស្រ័យផលក្នុងដីសហគមន៍ព្រៃឈើវាលអូរក្តី និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានអ្នកចូលរួមមកពីរដ្ឋបាលឃុំក្រយា គណៈកម្មការសហគមន៍ព្រៃឈើវាលអូរក្តី និងប្រជាសហគមន៍វាលអូរក្តី សរុបចំនួន៥៥ នាក់(ស្រី ២៣នាក់) នៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រយា ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំក្រយា ស្រុកសន្ទុក។

ចំនួនអ្នកចូលទស្សនា
Flag Counter