សង្ខេបរបាយការណ៍ សកម្មភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
383

#ខេត្តកំពង់ធំ

សង្ខេបរបាយការណ៍ សកម្មភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សម្រាប់ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម

ពេលព្រឹកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាករណីរបស់លោកស្រី អ៊ិត គឹមស្រ៊ុន ស្នើសុំដីលំនៅដ្ឋានទំហំ ៣០មx៤០ម និងដីចំការចំនួន ១០ហិកតា ជាថ្នូរដីសាងសង់ស្ថានីយ៍បូមទឹក ស្ថិតនៅក្នុងសង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពេលរសៀលលោកប្រធាន និងក្រុមការងារនាំយកថវិកាមូលនិធិ ជូនដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា។ 
- លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចុះពិនិត្យសកម្មភាពការងារកសិកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងវិស័យព្រៃឈើ នៅភូមិសាស្រ្តឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចំនួនអ្នកចូលទស្សនា
Flag Counter