កិច្ចប្រជុំស្ដីពី ការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
441

#ខេត្តកំពង់ធំ

នារសៀលថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំដោយ លោក កាន់ សាឡន អនុប្រធានមន្ទីរ តំណាង លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ 

កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈដូចខាងក្រោម
១.ការអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ឆ្នាំ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
២.រំលឹកឡើងវិញពីការសម្រេចនៅក្នុងកិច្ចប្រជុំណែនាំស្ដីពីការរៀបចំផែនការ កាលពីថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២០
៣.ពិនិត្យវឌ្ឈនភាពការងារនិងបញ្ហាប្រឈបនៃការអនុវត្តន៍
៤.ពិភាក្សារួមអំពីទិសដៅ និងលទ្ធផលកាងារដែលត្រូវសម្រេចមុនថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter