#ខេត្តកំពង់ធំ
នាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង ស្ដីពីការត្រួតពិនិត្យការងារការរំលោភកាន់កាប់ដីព្រៃរបស់រដ្ឋ នៅចំការក្រញូង ឃុំក្រយា ស្រុកសន្ទុក ដែលមានការអញ្ជើញចូលរួមពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ក្រុមកាងាររដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ ព្រមទាងប្រជាពលរដ្ឋពាក់ព័ន្ធផងដែរ ។កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងដំណើរការនេះអង្គប្រជុំបានចូលរួមបន្តដំណើរត្រួតពិនិត្យស្ថានភាពការកាប់រានយកដីព្រៃឈេីរបស់រដ្ឋធ្វេីជាកម្មសិទ្ឋឯកជន នៅតំបន់អូរគគីរ អូរក្រពេី និងតំបន់ភ្នំសេវ៉ា ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ចាម ។