#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំសហការជាមួយគម្រោងTSSD_AFថ្នាក់ជាតិបានរៀបចំ ពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់ Tablet , Smartphone ,apps , និង MAFF extension Hup ជួនដល់មន្ត្រីផ្សព្វផ្សាយពត័មានចល័តឃុំ CMAWs នៃគម្រោងTSSD_AF ចំនួន ២៩នាក់ មកពីស្រុកប្រាសាទបល្ល័ង្ក សន្ទុក បារាយណ៍ និងតាំងគោក ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែឧសភាឆ្នាំ២០២០ ក្រៅពីការបណ្ដុះបណ្ដាលពីទ្រឹស្ដី និងអនុវត្តន៍នៅក្នុងថ្នាក់រៀន ក្នុងវគ្គបណ្ដុះបណ្ដាលក៏មានការចុះពិនិត្យធ្វេីបង្ហាញបច្ចេកទេសចិញ្ចឹមទាកាប៉ា និងផលិតកម្មភ្ញាស់កូនមាន់នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំផងដែរ ។