#ខេត្តកំពង់ធំ
នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២០ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកកំពង់ធំ បានចុះសិក្សាស្រាវជ្រាវប្រភេទវារីជីវសាស្ត្រដោយប្រើឧបករណ៍នេសាទ (មង) ក្នុងសហគមន៍ស្រះជម្រកត្រីចំនួន០៣គឺ៖ សហគមន៍ស្រះជម្រកត្រី បឹងរលំ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ,សហគមន៍ស្រះជម្រកត្រីពន្លឺជីភាព នៅភូមិពន្លឺជីវភាព ឃុំអណ្ដូងពោធិ៍ស្រុកតាំងគោក និងសហគមន៍ស្រះជម្រកត្រីត្រពាំងធ្លកមានជ័យ ស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ដែលសហការគាំទ្រដោយ អង្គការអ្នកត្រួសត្រាយកម្ពុជា(TCO) និងអង្គការទ្រទ្រង់ស្ត្រីខ្មែរ(COWs) ឧបត្ថម្ភថវិកាដោយ USAID តាមរយៈអង្គការត្រីពិភពលោក(World fish ) ។