លោក ប៉ែន វណ្ណរិទ្ធ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំ ចំនួន០៣
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
368

#ខេត្តកំពង់ធំ

នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០   លោក ប៉ែន វណ្ណរិទ្ធ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំ ចំនួន០៣ បន្តបន្ទាប់គ្នានៅក្នុងសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមានៈ

កិច្ចប្រជុំទី១.ជាកិច្ចប្រជុំជាមួយម្ចាស់រោងសន្និធិផល អនុផល ព្រៃឈើ និងមន្ត្រីនគរបាលយុត្តិធម៌ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដើម្បីដោះស្រាយបញ្ហារបស់ម្ចាស់រោងសន្និធិផល អនុផល ព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខេត្ត ។ ក្នុងកិច្ចប្រជុំនេះ លោកប្រធានបានសម្របសម្រួលឱ្យម្ចាស់រោងសន្និធីផល អនុផលព្រៃឈើទាំងអស់ ចេះពិភាក្សាគ្នា ចេះសហការគ្នា ចេះយោគយល់ អធ្យាស្រ័យឱ្យគ្នា និងគោរពឱ្យបានល្អប្រសើរនូវច្បាប់ព្រៃឈើ ដើម្បីឱ្យមុខរបររកស៊ីកាន់តែមានភាពរីកចម្រើន ក្នុងនោះដែរលោកក៏បាននែនាំដល់ មន្ត្រីនគរបាលយុត្តិធម៌ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំឱ្យអនុវត្តច្បាប់ព្រៃឈើឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យមានបទល្មើសព្រៃឈើកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

កិច្ចបន្ទាប់កិច្ចប្រជុំទី២ ជាកិច្ចប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ស្ដីពីការពង្រឹងការអនុវត្តច្បាប់ព្រៃឈើដែលមានការចូលរួមពី ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលព្រៃឈើទាំងអស់ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើគ្រប់សង្កាត់ ក្នុងកិច្ចប្រជុំនេះលោកប្រធានមន្ទីរបានណែនាំឱ្យមន្រ្តីទាំងអស់អនុវត្តច្បាប់ព្រៃឈើ និងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន ។ 

ចុងក្រោយគឺកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីជួនដំណឹងស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីណែនាំរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានបានដឹកនាំកិច្ចប្រជុំពិភាក្សានូវការបំពេញតារាងដើម្បីផ្ញើរជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter