សកម្មភាពរបស់លោកប្រធានមន្ទីរប្រចាំថ្ងៃព្រហស្បតិ៍ ទី០៤ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ មិថុនា ២០២០
280

#ខេត្តកំពង់ធំ

នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នាពេលព្រឹកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងសហការី បានចូលរួមចុះពិនិត្យទីតាំង ដែលបានឈូសឆាយដីព្រៃហួសព្រំប្រទល់ របស់ក្រុមហ៊ុន ទ្រី ភាព អ៊ឹមផត អ៊ិចផត ខូអិលធីឌី ចូលក្នុងដែនជម្រកសត្វព្រៃបឹងពែរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។ នាពេលរសៀលលោកប្រធានមន្ទីរ ចូលរួមប្រជុំដោះស្រាយទំនាស់ដីស្រែប្រជាពលរដ្ឋ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលដឹកកិច្ចប្រជុំដោយ ឯកឧត្តម សុក ហៃ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter