វគ្គបណ្ដុះបណ្ដាលស្ដីពី "ការងាររដ្ឋបាល និងបុគ្គលិក និងប្រព័ន្ធព័ត៌មានវិទ្យា និងការប្រើប្រាស់បណ្ដាញសង្គម"
ចេញ​ផ្សាយ ០៥ មិថុនា ២០២០
367

#ខេត្តកំពង់ធំ

នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "ការងាររដ្ឋបាល និងបុគ្គលិក និងប្រព័ន្ធព័ត៌មានវិទ្យា និងការប្រើប្រាស់បណ្ដាញសង្គម" ដល់មន្ត្រីទទួលបន្ទុកការងាររដ្ឋបាល បុគ្គលិកនៃខណ្ឌ និងការិយាល័យក្រោមឱវាទមន្ទីរ ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ និងបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើង ។ វគ្គបណ្ដុះបណ្ដាលនេះមានប្រធានបទសំខាន់ៗដូចជា៖

 ១.បែបបទរដ្ឋបាល (លិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាល) ការរៀបចំលិខិតតាមទម្រង់ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យបានឯកភាពគ្នា

២.ការៀបចំបៀវត្សមន្ត្រីរាជការៈ អត្ថប្រយោជន៍មន្រ្តីរាជការ ប្រាក់បៀវត្សមន្រ្តីរាជការ និងពន្ធលើប្រាក់បៀវត្ស

៣.ការដាក់ឱ្យមន្ត្រីស្ថិតក្នុងភាំពទំនេរគ្មានបៀវត្ស

៤.ប្រាក់គោលនយោបាយធានារ៉ាប់រងសង្គមៈ ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការលាឈប់ពីការងារ ប្រាក់ឧបត្ថមមរណៈភាព និងប្រាក់ឧបត្ថមលំហែមាតុភាព

៥.ការដំឡើងថ្នាក់-ឋានន្តរស័ក្តិមន្រ្តីរាជការស៊ីវិល

៦.និតិវិធី នៃការស្នើសុំគ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ

៧.ការប្រើប្រាស់កម្មវិធី Microsoft word 2010

៨.ការប្រើប្រាស់អ៊ីនធើណេត ដើម្បីស្រាវ់ជ្រាវរកព័ត៌មាន ទំនាក់ទំនង និងសហការគ្នាប្រើប្រើបច្ចេកវិទ្យាពពក (Cloud computing) និង

៩.ការបង្កើត និងការប្រើប្រាស់បណ្ដាញសង្គម ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter