#ខេត្តកំពង់ធំ
នាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក អុឹម ប៊ុនថាន ប្រធានការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យការងារ នៃការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) និងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) នៅស្ថានីយ៍ពិសោធន៍ដំណាំស្រូវបល្ល័ង្ក ។ ក្នុងនោះលោកបានចុះពិនិត្យស្ថានភាពថ្នាលសំណាប និងការស្ទូងស្រូវដោយប្រើម៉ាស៊ីនស្ទូងស្រូវ ។