ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ធំបានចុះធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីរដូវបិទនេសាទឆ្នាំ២០២០
ចេញ​ផ្សាយ ០៨ មិថុនា ២០២០
896

#ខេត្តកំពង់ធំ

នាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដឹកនាំដោយលោក ហម ហ៊ុន នាយខណ្ឌ បានសហការជាមួយអាជ្ញាធរឃុំផាត់សណ្តាយ សហគមន៍នេសាទផាត់សណ្តាយ និងចូលរួមសហការគាំទ្រពីអង្គការFACT បានចុះធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីរដូវបិទនេសាទឆ្នាំ២០២០ នៅភូមិតាសោម កោះតាពៅ ផាត់សណ្តាយ កំពង់ចំលង និងភូមិទទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បន្ទាប់មកចូលរួមប្រជុំរៀបចំក្រុមល្បាត០៤ក្រុម ដើម្បីការងារទប់ស្កាត់សកម្មភាពបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ពិសេសក្នុងកន្លែងអភិរក្សជលផល និងបានប្រគល់ថវិកាចំនួន ៣ ៧៥០ ០០០ រៀល សំរាប់មន្ត្រីជលផលនៅមូលដ្ឋាន និងក្រុមល្បាតសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពល្បាតផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter