#ខេត្តកំពង់ធំ
សង្ខេបសកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៖
១.ការងារខណ្ឌរដ្ឋបាលព្រៃឈើ
-ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាល ចុះប្រតិបត្តិការនៅភូមិសូងសាង ឃុំក្រយា ស្រុកសន្ទុក ដឹកនាំសម្របសម្រួលដោយ លោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូង ជាលទ្ធផលឃាត់ចាប់ Excavator ចំនួន ០១គ្រឿង ពណ៌លឿង ឈូសឆាយដីព្រៃទំហំ ០២ហិកតា៩៥០ ឃាត់ខ្លួនជនល្មើស ០១នាក់ បញ្ជូនទៅតុលាការ ហើយវត្ថុតាង Excavator ត្រូវបានរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រយា
-សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ បានផ្តល់កូនឈើយកទៅដាំក្នុងបរិវេណសាលារៀនចំនួន០២ គឺសាលាវិទ្យាល័យ ហ៊ុនសែនរុងរឿង ស្ថិតនៅឃុំរុងរឿង ស្រុកស្ទោង ប្រភេទឈើទាលចំនួន ២០ដើម គគីរចំនួន ២០ដើម អង្កាញ់ចំនួន ៣០ដើម និងគីនីនចំនួន ១០ដើម និងសាលាវិទ្យាល័យ ហ៊ុនសែនចំណាលើ ស្ថិតនៅឃុំចំណាលើ ស្រុកស្ទោង ប្រភេទឈើទាលចំនួន ៤០ដើម និងប្រទាលសេដ្ឋីចំនួន ៤០ដើម។
២.ការងារខណ្ឌរដ្ឋបាលជលផល
-សង្កាត់រដ្ឋបាលជលផលពាមបាង បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរដូវបិទនេសាទឆ្នាំ២០២០ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង អ្នកចូលរួមសរុបចំនួន២៨នាក់
-លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកិច្ចប្រជុំ និងបានរៀបចំក្រុមល្បាត៤ក្រុម ដើម្បីទប់ស្កាត់សកម្មភាពបទល្មើសនេសាទក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ពិសេសក្នុងកន្លែងអភិរក្សជលផល និងបានផ្តល់ប្រាក់ចំនួន ៣ ៧៥០ ០០០ រៀលសម្រាប់ក្រុមល្បាត និងមន្ត្រីជលផល
-ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយអង្គការ FACT អាជ្ញាធរឃុំផាត់សណ្តាយ និងសហគមន៍នេសាទផាត់សណ្តាយ បានធ្វើសកម្មភាពផ្សព្វផ្សាយសេចក្តីជូនដំណឹងរដូវបិទនេសាទឆ្នាំ២០២០ នៅភូមិតាសោម ភូមិកោះតាពៅ ភូមិផាត់សណ្តាយ ភូមិកំពង់ចំលង និងភូមិទទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
៣.ការងារផ្សេងៗ
- លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) និងគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) នៅស្ថានីយ៍ពិសោធន៍ពូជដំណាំស្រូវបល្ល័ង្ក។