#ខេត្តកំពង់ធំ
នាថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោកនាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ដឹកនាំដោយ ឯកឧត្តម ព្រីម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានចុះពិនិត្យទីតាំងស្នើសុំជួសជុលទំនប់អាងទឹក៣មុំ និងស្តារប្រឡាយទឹកចាស់មានប្រវែង១២,៤៥៣ម៉ែត្រ ស្ថិតក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ។