#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចូលរួមក្នុងពិធីចុះជួបសំណេះសំណាល និងផ្តល់លិខិតបញ្ជាក់ស្តីពីការដោះស្រាយរវាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំក្រយាស្រុក សន្ទុកខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ។
ពិធីនេះជាលទ្ធផលការងាររបស់ក្រុមការងារខេត្តដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច នុភាព សុភី នៅឃុំក្រយា ស្រុកសន្ទុក ដឹកនាំដោយ ឯកឧត្តម សុក ហៃ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ដោយអ្នកដែលបានចូលកាន់កាប់ដីអាស្រ័យផល មកសហការទទួល យកដីនៅក្នុងក្រុមហ៊ុមតាមការ ព្រមព្រៀងគ្នាជាបន្តបន្ទាប់ ។