កំពង់ធំជាខេត្តមួយ ក្នុងចំណោម ៥ ខេត្ត គឺខេត្តព្រៃវែង, បាត់ដំបង, តាកែវ,បន្ទាយមានជ័យ និងខេត្តកំពង់ធំ ដែលមានសក្តានុពលក្នុងការផលិតស្រូវបានច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ចេញ​ផ្សាយ ១០ មិថុនា ២០២០
573

#រាជធានីភ្នំពេញ

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងទំព័រ Facebook ផ្ទាល់ខ្លួន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា៖ ខេត្តកំពង់ធំជាខេត្តមួយ ក្នុងចំណោម ៥ ខេត្ត គឺខេត្តព្រៃវែង, បាត់ដំបង, តាកែវ,បន្ទាយមានជ័យ និងខេត្តកំពង់ធំ ដែលមានសក្តានុពលក្នុងការផលិតស្រូវបានច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាំដុះស្រូវស្រាលបង្កើនរដូវ ដែលអាចមានលទ្ធភាពដាំដុះពី ពីរទៅបីដងក្នុងមួយឆ្នាំ ជាពិសេសនៅឆ្នាំ២០១៩ នៅក្នុងខេត្តទាំង ៥ ផលិតស្រូវបានសរុបចំនួន ៥ ៦១៣ ០០០ តោន ទន្ទឹមនឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាននៅសល់ស្រូវសម្រាប់ធ្វើការនាំចេញក្នុងឆ្នាំ២០១៩ ចំនួនប្រមាណ ៥ ៧៦០ ០០០ តោន ដែលការផលិតស្រូវទូទាំងប្រទេសសម្រេចបានក្នុងឆ្នាំ២០១៩ មានចំនួន ១០,៨៨ លានតោន ។ ជាក់ស្តែង នៅខេត្តកំពង់ធំ សម្រេចប្រមូលផលស្រូវបាន ៨០៣ ០០០ តោននៅឆ្នាំ២០១៦, ឆ្នាំ២០១៨ សម្រេចបាន ៨៦៥ ០០០ តោន និងនៅឆ្នាំ២០១៩ សម្រេចប្រមូលផលបាន ៨៧០ ០០០ តោន ។ តាមរយៈលទ្ធផលខាងលើនេះ គឺយើងអាចសន្និដ្ឋានបានថា កម្ពុជាមិនការប្រឈមនឹងកង្វះស្រូវហូបចុកនោះទេ ហើយទន្ទឹមនឹងនេះក៏យើងអាចទទួលទិញអង្ករស្រូវថ្មី យកមកទទួលទានបានគ្រប់ពេលវេលាពេញមួយឆ្នាំបាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter