#ខេត្តកំពង់ធំ
នារសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានរៀបចំកិច្ចប្រជុំរៀបចំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលពិភាក្សាពី ការរៀបចំក្របខ័ណ្ឌវិនិយោគ និងក្របខ័ណ្ឌ ផ្ដល់សេវារដ្ឋបាលរយៈពេលប្រាំឆ្នាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព លោក កាន់ សាឡន អនុប្រធានមន្ទីរ តំណាង លោក ប៉ែន វណ្ណរិទ្ធ ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះដែរមានការចូលរួមពីសមាជិកក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ តំណាងខណ្ឌទាំងពីរ លោក លោកស្រីប្រធានការិយាល័យចំណុះមន្ទីរទាំងអស់ផងដែរ ។