#ខេត្តកំពង់ធំ
ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសហការជាមួយអង្គភាពសម្របសម្រួលការអភិវឌ្ឍ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម ខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ រៀបចំបើកវគ្គបណ្តុះបណ្តាល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា រយះពេល០២ថ្ងៃ ចាប់ពីថ្ងៃ ០៧-០៨កក្កដា ឆ្នាំ២០២០ ជូនដល់អ្នកផ្សព្វផ្សាយចល័តឃុំ សង្កាត់ (CMAWs) អនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD) មកពី ៣០ ឃុំ ក្នុងស្រុក៤ រួមមានៈ ស្រុកតាំងគោក បារាយណ៍ សន្ទុក និងប្រាសាទបល្ល័ង្ក ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។