#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តអនុកម្មវិធី ASPIRE ដែលកិច្ចប្រជុំនេះដែរ ក្រោមអធិបតីភាព លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអនុកម្មវិធីថ្នាក់ខេត្ត ។