#ខេត្តកំពង់ធំ
ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ បានចូលរូមជាមួយក្រុមការងារខេត្ត ចុះពិនិត្យទីតាំងស្នើសុំជួសជុលនំនប់អាងទឹក ស្តារប្រឡាយទឹក និងលើកភ្លឺស្រែ លើផ្ទៃដីសរុបចំនួន៧៥ ហិចតា ដែលស្ថិតនៅតំបន់អុកតាតេង ឃុំទ្រៀល ស្រុកតាំងគោក ។