#ខេត្តកំពង់ធំ
នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្ម សាខាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលដឹកនាំដោយ លោក ឈ បៀងគង់ អនុប្រធានមន្ទីរ និងជាអនុប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្ម សាខាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បាននាំយកប្រាក់ភាគទាន ចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) ជូនដល់គ្រួសារសព លោក ហ៊ុន គឹមណេង ជាសមាជិក សបក និងជាអនុប្រធានការិយាល័យរុក្ខាប្រមាញ់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណៈភាពកន្លង មក ។ នៅក្នុងឱកាសនោះលោក អនុប្រធានបានអានសាររំលែកទុក្ខរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់គ្រួសារសពផងដែរ ។