មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ តាមរយៈខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចូលរួមសហការជាមួយរដ្ឋបាលស្រុកសន្ទុកប្រារព្ធពិធីអបអរសាទរបុណ្យរុក្ខទិវា០៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ អគ្គទេសា​ភិបាលធនាគារជាតិនៃកម្ពុជា
ចេញ​ផ្សាយ ១០ កក្កដា ២០២០
527

#ខេត្តកំពង់ធំ

នាថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ តាមរយៈខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចូលរួមសហការជាមួយរដ្ឋបាលស្រុកសន្ទុក មានការចូលរួមពីការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ សរុប ៣៨០នាក់ ប្រារព្ធពិធីអបអរសាទរបុណ្យរុក្ខទិវា០៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ អគ្គទេសា​ភិបាលធនាគារជាតិនៃកម្ពុជា នៅវត្តសន្ទុកក្រៅ ភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក និងបន្ទាប់មកក្រុមកាងារចូលរួមសហការជាមួយរដ្ឋបាលស្រុកបារាយណ៍ ដាំកូនក្ងោកចំនួន១០០ដើម នៅតំបន់អូរកាច់ ភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter