#ខេត្តកំពង់ធំ
នាថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការ ប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តកំពង់ធំរបស់ ក្រុមការងារថ្នាក់ជាតិ ក្រោមលោក ស៊ន វិចិត្រ ប្រធានក្រុមលេខាធិការដ្ឋាន និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្ត ។កម្មវិធីនេះ ក៏មានការចូលរួមពីទាំងក្រុមទីប្រឹក្សា និងក្រុមការងារអនុវិស័យជំនាញអនុវត្តអនុកម្មវិធីផងដែរ ។
បន្ទាប់ពីកិច្ចប្រជុំចប់ក្រុមការងារក៏បានចុះពិនិត្យសកម្មភាពនៅតាមតំបន់គោលដៅផងដែរ ជាពិសេសបានចុះពិនិត្យ មើលការចិញ្ចឹមឃ្មុំជាបណ្ដុំរបស់សមាជិកសហគមន៍ព្រៃឈើអូសោម ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។