ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៣
233

#ខេត្តកំពង់ធំ

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣

ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ព្រមទាំង ថ្នាក់ដឹកនាំ ការិ យាល័យ ចំណុះមន្ទីរ ។ 

ឯកឧត្តមបានដឹកនាំកិច្ចប្រជុំពិភាក្សា ពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំឆ្នាំ២០១៩-២០២៣ ដោយដឹកនាំឱ្យខណ្ឌ និងការិយាល័យជំនាញរកទស្សន:ទាន ដើម្បីជាធាតុចូលក្នុងផែនការយុទ្ធសាស្រ្ត ។

ថ្លែងនៅក្នុង ជំនួបនេះផងដែរ ឯកឧត្តម ក៏បានចែករំលែកនូវបទពិសោធន៍ល្អៗ ក៏ដូចជាបានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ ព្រមទាំង មន្រ្តី រាជការ ក្រោមឱវាទមន្ទីរទាំងអស់សម្រាប់យកទៅអនុវត្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter