ចេញផ្សាយ ៣០ ឧសភា ២០២៣
237
# ខេត្តកំពង់ធំ
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ដែលរៀបចំឡើងដោយការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តមបានអំពាវនាវដល់ជីវករទាំងអស់ សូមលក់ជីកសិកម្ម និងលក់ថ្នាំកសិកម្មជូនកសិករប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈ និងគោរពតាមច្បាប់នៃការគ្រប់គ្រងជីកសិកម្ម និងថ្នាំកសិកម្ម ។